A9 Lubricant oil

Phnom Penh

oil
A9 Lubricant oil

  : +85512949999
:
 : www.greenmotors.com.kh
  : St.1019 Hanoi , Sangkat Phnom Penh Thmei,Khan Sen Sok , Phnom Penh Tel : +85512949999 +85561557788

Open With Google Map
Contact Detail
Website : www.greenmotors.com.kh
Email :
Tel : +85512949999
Address :

St.1019 Hanoi , Sangkat Phnom Penh Thmei,Khan Sen Sok , Phnom Penh

Tel : +85512949999 +85561557788

Listing Detail

ដើម្បីថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ប្រេងម៉ាស៊ីនA9 ក្រុមហ៊ុន ហ្គ្រីន ម៉ូទ័រ បានផ្តល់រង្វាន់ធំជាច្រើន ជូនដល់អតិថិជន រួមទាំងការបញ្ចុះតម្លៃយ៉ាងពិសេស!

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គ្រីន ម៉ូទ័រ ខូអិលធីឌី ដែលបាននាំចូលផ្តាច់មុខប្រេងម៉ាស៊ីន A9 ផ្ទាល់មកពីប្រទេស​បារាំង ដែលមាន លោក អ៊ុក សុខឡាយ ជាអគ្គនាយកក្រុមហ៊ុន នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធីជួយជុំពិសារអាហារសាមគ្គី និងមានការចាប់រង្វាន់ធំៗជាច្រើន រួមទាំងការបញ្ចុះតម្លៃយ៉ាងពិសេសជូនដល់អតិថិជន ដែលបានប្រើប្រាស់ប្រេងម៉ាស៊ីន​A9 និងម្ចាស់ដេប៉ូ មកពីគ្រប់ទូទាំងរាជធានីខេត្ត ដែលបាននាំយកប្រេងម៉ាស៊ីន A9 នេះដើម្បីទៅចែកចាយបន្តផងដែរ។

នៅក្នុងពិធីជួបជុំដ៏សែនរីករាយនោះដែរ មានការចាប់រង្វាន់ធំៗរហូតដល់ ១៦៨រង្វាន់ ដែលរួមមានដូចជា ម៉ូតូហុងដា២រង្វាន់ IphoneX ៣រង្វាន់ ទូរទស្សន៍ ៥រង្វាន់ ទូរទឹកកក ៨រង្វាន់ កង្ហារ ៥០រង្វាន់ និងប្រេងម៉ូតូ ១០០រង្វាន់ ហើយក្នុងនោះក៏មានការផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ជូនដល់ម្ចាស់ដេប៉ូឆ្នើម ដែលលក់ប្រេងម៉ាស៊ីនA9 ដាច់ច្រើនជាង ហើយរង្វាន់ទាំងអស់នោះនឹងនៅតែមានបន្តផ្តល់ជូនអតិថិជន ជាច្រើននៅលើកក្រោយទៀតផងដែរ។

ពិធីជួយជុំពិសារអាហារសាមគ្គី និងចែករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ ក៏មានការចូលរួមពីលោកលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមទាំងតំណាងចែកចាយ ទូទាំងខេត្ត និងអ្នកប្រើប្រាស់ប្រេងម៉ាស៊ីន A9 ប្រមាណ៣០០នាក់ផងដែរ នៅក្រុមហ៊ុន ហ្គ្រីន ម៉ូទ័រ ខូអិលធីឌី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុក សុខឡាយ ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានប្រើប្រាស់ប្រេងម៉ាស៊ីន ដែលមានគុណភាពខ្ពស់ A9 នេះ ។ លោកថា ប្រេងម៉ាស៊ីនA9 នេះ មានគុណភាពខ្ពស់ជាងប្រេងម៉ាស៊ីនផ្សេងៗទៀត ដោយប្រេងម៉ាស៊ីននេះ គឺបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនក្នុងការជួយថែរក្សាម៉ាស៊ីន ឱ្យនៅថ្មី និងដំណើរការណ៍បានល្អ ។

លោកក៏បានសំណូមពរ ឱ្យអ្នកដែលបានប្រើប្រាស់ប្រេងម៉ាស៊ីន A9 នេះទាំងអស់ បន្តជួយផ្សព្វផ្សាយ និងប្រើប្រាស់ប្រេងម៉ាស៊ីននេះបន្តទៀត ព្រោះការប្រើប្រេងម៉ាស៊ីននេះ មិនត្រឹមតែមានអត្ថប្រយោជន៍ច្រើននោះទេ ថែមទាំងមានឱកាសទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់បន្តទៀតផងដែរ​។

សូមបញ្ជាក់ដែរថា ប្រេងម៉ាស៊ីន A9 មានអត្ថប្រយោជន៍ជាច្រើនដូចជា៖
*ជួយឲ្យម៉ាស៊ីនស៊ីប្រេងម៉ាស៊ូត ឬសាំងតិចជាងមុនហើយ A9 ជួយឲ្យម៉ាស៊ីននៅថ្មី ដំណើរការល្អ
*កាត់បន្ថយការបញ្ចេញផ្សែងពុលទៅបរិស្ថាន A9 ជួយបន្ថយកំដៅម៉ាស៊ីនក្នុងពេលដំណើរការ នៅពេលដែលចំហេះនៃឧស្ម័នកាបូនឌីអុកស៊ីតក៏ត្រូវបានកាត់បន្ថយបានច្រើនផងដែរ
*ការពារម៉ាស៊ីនមិនឲ្យឆាប់សឹករេចរឹល (ពេលម៉ាស៊ីនដំណើរការឡើងកំដៅបាន40c (សែសិបអង្សារសេ) ម៉ូលេគុល A9 (film forming) នឹងចាប់ផ្ដើមដំណើរការក្រូម៉េផ្ទៃខាងក្នុងម៉ាស៊ីន។ ដូច្នេះA9ជួយឱ្យម៉ាស៊ីនមិនសឹករេចរឹលនោះទេ
*ការពារម៉ាស៊ីនមិនឲ្យឡើងស្នឹម និងឡើងច្រេះ (ជាធម្មតា បើលោកអ្នកទុកយានយន្តចោលយូរ មិនបានបញ្ឆេះ នោះម៉ាស៊ីនអាចឡើងស្នឹម ឬច្រែះ ដោយសារប្រតិកម្មជាមួយនឹងខ្យល់ និងអាស៊ីតនៅក្នុងប្រេងម៉ាស៊ីន។ ប៉ុន្តែ បើលោកអ្នកប្រើប្រេង A9 មិនមានបញ្ហាទាំងនោះទេ ព្រោះម៉ាស៊ីនលោកអ្នក ត្រូវបានក្រូម៉េដោយប្រេង A9 រួចជាស្រេច ៕

អត្ថបទ http://m.freshnewsasia.com/